Call Us: +855 23 544 9999
image

Date: 05 Sep 2015

កា​របើស​ម្ភោ​ធ​ជា​ផ្លូវការ​នៃ​ភាពជា​ដៃគូរ​របស់​ក្រុមហ៊ុន ហាត់​តុ​ន ស៊ី​ភី​អែល

ហាត់​តុ​ន ស៊ី​ភី​អែល ( Huttons CPL ) ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ២០១៥ ដែល​ត្រូវបាន​ចាប់ដៃ​គូរ​រួមគ្នា​រវាង​ក្រុមហ៊ុន ហាត់​តុ​ន ភី​ធី​អ៊ី  អែល​ធី​ឌី ( ការិយាល័យ​នៅ​ប្រទេស​សឹង្ហ​បុរី ) និង ក្រុមហ៊ុន ស៊ី​ភី​អែល ខេ​ម​បូ​ឌា ប្រ​ភើ​ធី លីមីត​ធី​ត ដែល​បច្ចុប្បន្ន​គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដំបូង​និង​ធំជាងគេ​បង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ 

ហាត់​តុ​ន ស៊ី​ភី​អែល ( Huttons CPL ) និង​ក្លាយជា​ក្រុមហ៊ុន​អចលនទ្រព្យ​ពេញលេញ​មួយ​ដែលមាន​ស្នាក់ការ​នៅក្នុង​ទីក្រុង​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា។ យើង​និង​ផ្តល់ជូន​លោកអ្នក​នូវ​សេវាកម្ម​អចលនទ្រព្យ​ដែល​ប្រកបដោយ​វិជ្ជាជីវៈ​ដូចជា លំនៅដ្ឋាន ការប្រឹក្សា យោបល់​ពី​គម្រោង​ពាណិជ្ជកម្ម ឧស្សា​ហ៏​កម្ម សេវាកម្ម​ទិញ​លក់ ជួល​អចលនទ្រព្យ សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​ដែលមាន​ជំនាញ​និង​មានការ​ទទួលស្គាល់​ពី​បណ្តា​ធនាគារ​នានា​ក្នុងប្រទេស​កម្ពុជា ។

កាលពី​ថ្ងៃទី៤ ខែសីហា ២០១៥ គឺជា​កា​របើស​ម្ភោ​ធ​ជា​ផ្លូវការ​នៃ​ភាពជា​ដៃគូរ​របស់​ក្រុមហ៊ុន ហាត់​តុ​ន ស៊ី​ភី​អែល ( Huttons CPL ) នឹង​ដឹកនាំ​ដោយ​ថ្នាក់​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ស៊ី​ភី​អែល ព្រម​ជាមួយនិង​ថ្នាក់​គ្រប់​គ្រង់​របស់​ក្រុមហ៊ុន​ហាត់​តុ​ន នៃ​ប្រទេស​សឹង្ហ​បុរី។ ភាពជា​ដៃគូរ​នេះ​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំងពីរ​ជួយ​លើក​កំពស់​តម្រូវការ​របស់​អតិថិជន និង​បុគ្គលិក សហការី​ក្នុងប្រទេស​កម្ពុជា។

ក្រុមហ៊ុន​ហាត់​តុ​ន ស៊ី​ភី​អែល ( Huttons CPL )  គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែលមាន​បទពិសោធ​ន៏​ផ្ទាល់​ក្នុង​ទីផ្សារ​អចលនទ្រព្យ ពាណិជ្ជកម្ម ហាង លំនៅដ្ឋាន ឧស្សា​ហ៏​កម្ម ទាំង​ក្នុង​ទីក្រុង​ភ្នំពេញ ក្រុង​សៀមរាប ក្រុងព្រះសីហនុ និង​ទីតាំងសំខាន់ៗផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា។ ក្រុមហ៊ុន​ស៊ី​ភី​អែល​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​អាចជួយ​បំពេញតម្រូវការ​ជូន​អតិថិជន​ក្នុង​ការទិញ​លក់​ដីធ្លី លំនៅដ្ឋាន ហាង ឬក៏​ការ​រិ​យា​ល័យ​ជាដើម ។ ក្រុមហ៊ុន ស៊ី​ភី​អែល ក៏​ជា​សមាជិក​មួយ​ក្នុង​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ផងដែរ ។