Call Us: +855 99 888 023
image

Date: 19 Nov 2015

ក្រុមហ៊ុន​អចលន​ទ្រព្យ​កូន​កាត់​កម្ពុជា-សិង្ហបុរី HuttonsCPL ត្រូវ​បាន​សម្ពោធ​បើក​ជា​ផ្លូវការ

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ HuttonsCPL ជាក្រុមហ៊ុនបង្កើតរួមគ្នា ដោយពាណិជ្ជករ កម្ពុជា សិង្ហបុរី ត្រូវបានបង្កើតជាផ្លូវការ នៅថ្ងៃសុក្រ ទី៤ ខែកញ្ញាឆ្នាំ២០១៥។
ថ្លែងនៅក្នុងពិធីបើកដំណើរក្រុមហ៊ុននេះ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន អចនលទ្រព្យ CPL ភាពជាដៃគូនេះ បានអនុញ្ញាតិឱ្យក្រុមហ៊ុនទាំងពីរ ជួយលើកកម្ពស់តម្រូវការរបស់អតិថិជន និងបុគ្គលិក សហការីក្នុងប្រទេសកម្ពុជា។ “យើងនឹងស្វែងរកដំណោះស្រាយក្នុង វិស័យអចលនទ្រព្យដែលល្អបំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។”

លោក Goh Kee Nguan អគ្គនាយក ក្រុមហ៊ុន Huttons បានថ្លែងថា យើងនឹងផ្តល់ពេញលេញមួយដែលមានស្នាក់ការនៅក្នុងទីក្រុងភ្នំពេញ ហើយនឹងផ្តល់ជូនលោកអ្នក នូវសេវាកម្មអចលនទ្រព្យដែលប្រកបដោយវិជ្ជាជីវៈ ដូចជា លំនៅដ្ឋាន ការប្រឹក្សាយោបល់ពីគម្រោងពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្មទិញលក់ ជួលអចលនទ្រព្យ សេវាកម្មវាយតម្លៃ ចលនទ្រព្យដែលមានជំនាញ និងមានការទទួលស្គាល់ពីបណ្តាធនាគារនានាក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា CPL ជាក្រុមហ៊ុនអចលទ្រព្យកម្ពុជា ត្រូវបានបង្កើតឡើង១៧ឆ្នាំ ដែលមានបទពិសោធន៍ផ្ទាល់ក្នុងទីផ្សារអចនទ្រព្យ ពាណិជ្ជកម្ម ហាង លំនៅដ្ឋាន ឧស្សាហកម្មទាំងក្នុងទីក្រុងភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងទីតាំងសំខាន់ៗផ្សេងទៀត ក្នុងប្រទេសកម្ពុជា។ Huttons គឺជាក្រុមហ៊ុនអចលនទ្រព្យ មួយដែលមានបទពិសោធន៍រយៈពេល១៥ឆ្នាំ នៅក្នុងប្រទេសសិង្ហបុរី៕